សហជីពមូលដ្ឋានទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០ រៀល ជូនសមាជិកសហជីពចំនួន០៥នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា សហជីពមូលដ្ឋានទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បាននាំយកប្រាក់ប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០ រៀល (បួនសែនប្រាំម៉ឺនរៀល) ជូនសមាជិកសហជីពចំនួន០៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន៩០,០០០ រៀល ក្នុងនោះរួមមាន៖ ១. អ្នករៀបពិពាហ៍ចំនួន ២នាក់ ២. អ្នកសម្រាលកូនរួចចំនួន ៣ នាក់ ឆ្លៀតឱកាសនោះ សហជីពមូលដ្ឋានតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាននាំយកប្រាក់រៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីចំនួន ២៣៣,៧០០ រៀល ជូនសមាជិកសហជីពចំនួន០១នាក់
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បាននាំយកប្រាក់រៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីចំនួន ២៣៣,៧០០ រៀល (ពីរសែនសាមសិបបីម៉ឺនបីពាន់ប្រាំពីររយរៀល) ជូនសមាជិកសហជីពម្នាក់ឈ្មោះ យន់ សម្បត្តិ ភេទស្រី អត្តលេខ ២៦៤៧៦ ផ្នែកសន្តិសុខ ដោយសារឪពុកគាត់បានទទួលមរណភាព ។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាននាំយកប្រាក់រៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីចំនួន ២៣៥,១០០ រៀល ជូនសមាជិកសហជីពចំនួន០១នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បាននាំយកប្រាក់រៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីចំនួន ២៣៥,១០០ រៀល (ពីរសែនបីម៉ឺនប្រាំពាន់មួយរយរៀល) ជូនសមាជិកសហជីពម្នាក់ឈ្មោះ កែវ រតនា ភេទ ប្រុស អត្តលេខ ៣០៧០៦ ផ្នែក/ក្រុម ដេរ B5 ដោយសារឪពុកគាត់បានទទួលមរណភាព ។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕


