• English
  • ភាសាខ្មែរ
  • Chinese

លោក ជូ រ៉ាគីននិងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២០០,០០០រៀលជូនសមាជិកសហជីពចំនួន២នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន នឹងក្រុមការងារ ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ដែលក្នុងនោះរួមមាន៖

១. ឈ្មោះ ធី សៀកម៉ី អត្តលេខ1293 បម្រើការងារផ្នែកដេរក្រុងពីរ

២. ឈ្មោះ បួយ សុខចាន់អត្តលេខ1306 បម្រើការងារផ្នែកដេរក្រុមមួយ

មូលហេតុរៀបអាពាហ៍ពិពាហ៍ទាំងពីរនាក់។ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន​ ១០០,០០០រៀល។

នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

Related posts