កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៤៤២,១០០រៀលជូនដល់សមាជិកសហជីពឈ្មោះ ជឿ ណែត ភេទប្រុស អត្តលេខ៣២៨៦៧ បម្រើការងារផ្នែកទឹកថ្នាំC៨ មូលហេតុដោយសារគាត់ជួនគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្នរ(បះពាល់ក្បាល និងបាក់កជើង)។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមជូនពរបងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងជួបតែសំណាងល្អគ្រប់គ្នា៕







