កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣,៦០០,០០០រៀល ជូនសមាជិកសហជីពចំនួន៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ក្នុងនោះរួមមាន៖
១.អ្នករៀបអាពាហ៍ពិពាហ៍ចំនួន ១៧នាក់។
២.អ្នកសម្រាលកូនចំនួន ១០នាក់។
៣.អ្នកឈឺលើសពីមួយសប្ដាហ៍មានចំនួន ៣នាក់។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕