ចក្ខុវិស័យ បេសកកម្ម និងគោលបំណង
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា មានចក្ខុវិស័យ បេសកម្ម និងគោលបំណងដូចក្រោម៖
១.ចក្ខុវិស័យ
ដើម្បីឱ្យកម្មករនិយោជិត និងនិយោជកស្គាល់អ្វីជាសហជីព នឹងឈានទៅដល់សុខដមរមនាក្នុង សហគមន៍តែ មួយ។
២.បេសកម្ម
ដើម្បីផ្ដល់ជូនបងប្អូនកម្មករនិយោជិតនូវការការពារសិទ្ធិសេរីភាពនៅកន្លែងការងារ ផលប្រយោជន៍រួម និងលក្ខខណ្ឌការងារសមរម្យ តាមរយៈការខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍ខ្លួនជានិច្ច។
៣.គោលបំណង
- សុច្ចរិតភាព៖ ស្មោះត្រង់ បើកចំហ និងមានភក្ដីភាព
- គំនិតផ្តួតផ្ដើម៖ រៀបចំជាមុនដើម្បីអនុវត្ដ
- ការងារជាក្រុម៖ ធ្វើការរួមគ្នា និងគាំទ្រជាមួយគ្នា ដល់សហការីដើម្បីបង្កើននូវការអនុវត្ដជារួម
- ការអភិវឌ្ឍន៍ធនធានមនុស្ស ការកំណត់ឱ្យបាននូវសក្ដានុពលរបស់សមាជិកតាមរយៈការបណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍
- ទំនុកចិត្ត ការផ្តល់អោយគ្នាទៅវិញទៅមកដោយការគោរពនិងសេចក្តីថ្លៃថ្នូរ
- ការពារ និងគោរពសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ និយោជិតនៃវិជ្ជាជីវៈដូចគ្នា ឬប្រហាក់ប្រហែលគ្នា មានសកម្មភាពសេដ្ឋកិច្ចដូចគ្នា ឬប្រហាក់ប្រែលគ្នា និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតដែលជាសមាជិក
- ផ្ដល់ប្រឹក្សាយោបល់ និងឯកសារគិតិយុទ្ធដល់សហព័ន្ធសហជីព និងសហជីពមូលដ្ឋានដែលជាសមាជិកក្នុងការដោះស្រាយវិវាទ ការចរចារជាសមូហភាពជាមួយនិយោជក និងចងក្រង
- ចូលរួមចំណែកធ្វើឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៃវិជ្ជាជីវៈដូចគ្នា ឬប្រហាក់ប្រហែលគ្នា មានសកម្មភាពសេដ្ឋកិច្ចដូចគ្នា ឬប្រហាក់ប្រហែលគ្នា និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត
- ចូលរួមចំណែកក្នុងការអភិវឌ្ឍលក្ខខណ្ឌការងារសមរម្យ បង្កើនផលិតភាព និងជំនាញដល់កម្មករនិយោជិតដែលជាសមាជិក សំដៅទាក់ទាញការវិនិយោគ និងបង្កើតការងារច្រើនជូនប្រជាពលរដ្ឋ