• English
  • ភាសាខ្មែរ
  • Chinese

ជីវប្រវត្តិសហភាព

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា មានទីស្នាក់​នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ត្រូវបានចុះបញ្ជីនៅក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានបញ្ជិកាលេខ៣១២១៨០០០៨ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដែលមានលោក លី វិចិត្រ ជាប្រធាន។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការរួបរួម​គ្នារវាងសហព័ន្ធសហជីពចំនួន ០៥សហព័ន្ធ រួមមាន៖

១.សហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ដឹកនាំដោយលោក លី វិចិត្រ

២.សហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា ដឹកនាំដោយលោក ឡាយ ផល្លី

៣.សហព័ន្ធសហជីពកំលាំងចិត្ដកម្មករកម្ពុជា ដឹកនាំដោយលោក អ៉ឺម ស៊ីថាត

៤.សហព័ន្ធសហជីពទឹកចិត្ដស្រ្ដីកម្ពុជា ដឹកនាំដោយលោកស្រី ហ៊ុន រស្មី

៥.សហព័ន្ធសហជីពយុវជនកម្មករកម្ពុជា ដឹកនាំដោយលោកស្រី ស៊ុន សុម៉ាលីន។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ក៏ជាសមាជិកពេញសិទ្ធិរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)។