• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បាននាំយកទឹកប្រាក់ចំនួន ៤៥០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន ៤៥០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់ដែលនៅក្នុងនោះមានសហមាជិកចំនួន១នាក់ដែលសម្រាលបុត្រ អ្នករៀបអពាពិពាហ៍ចំនួន៣នាក់ អ្នកឈឺលើសពីមួយសប្ដាហ៍ចំនួន១នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ​ ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕