កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។
នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីគោលបំណងនៃការបង្កើតសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ក្នុងគោលបំណងការពារលើកស្ទួយសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។ ជាពិសេសត្រូវធ្វើការសម្របសម្រួលគ្រប់បញ្ហាដែលកើតមានឡើងនៅកន្លែងការងារ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខដុមនីយកម្មនៅកន្លែងការងារ។