• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានឧបត្ថម្ភទឹកប្រាក់សរុបចំនួន២៣០,០០០រៀលជូនបងស្រីម្នាក់ដែលឪពុករបស់គាត់ទទួលមរណភាពដោយសាររោគាពាត

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានប្រគល់ទឹកប្រាក់ ជូនដល់បងស្រី មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាពដោយជំងឺរោគាពាត។

នាឱកាសនោះសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជានិងសូមអគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អសុខភាពល្អនិងសូមជូនបុណ្យកុសលគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត