កំពង់ស្ពឺ៖ នៅថ្ងៃរសៀលទី២០ ខែសីហា ឆ្នាំ២០២៤ លោក សែ ចិត តំណាងដ៏ខ្ពង់ខ្ពស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងក្រុមការងារ បានចូលរួមរំលែកទុក្ខ និងសោកស្ដាយយ៉ាងក្រៃលែងចំពោះលោកស្រី ភី ចន្ធី ជាប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលម្ដាយរបស់លោកស្រីឈ្មោះ ប៊ុន ចន្ថា បានទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយរោគាពាធ។
លោក សែ ចិត តំណាងសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ក៏បានចូលរួមជាថវិកាចំនួន ៤០០,០០០រៀល និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ព្រមទាំងបួងសួងគុណបុណ្យព្រះរតនៈត្រ័យសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ប៊ុន ចន្ថា ឆាប់បានទៅកាន់សុគតិភពកុំបីខានឡើយ។