• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៣៦០,០០០រៀលជូនទៅសមាជិកសហជីពចំនួន៤នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៣៦០,០០០រៀលជូនសមាជិកសហជីពចំនួន៤នាក់ដែលក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀលក្នុងនោះរួមមាន៖

១. អ្នកសម្រាលកូនចំនួន២នាក់

២. អ្នកឈឺលើសពីមួយសប្ដាហ៍ចំនួន១នាក់

៣. អ្នករៀបអាពាពិពាហ៍ចំនួន១នាក់

ឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់កងទ័ពខ្មែរនិងជនភៀសសឹក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត