កំពង់ស្ពឺ៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភបានចំនួន ៤១៨,៥០០រៀលជូនសមាជិកសហជីពដូចជា៖
១ ឈ្មោះ សន សុភា អត្តលេខ22686 ភេទប្រុស ផ្នែកតុកាត់ មូលហេតុមានជំងឺវះកាត់កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២៩៨,៥០០រៀល
ទី២ ឈ្មោះ ភន ពុទ្ធា អត្តលេខ22248 ភេទស្រី ផ្នែកតុកាត់ មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល
និងទី៣ ឈ្មោះ ឌីម ចាន់ធា អត្តលេខ21098 ភេទស្រី នៅអាគារដេរ ក្រុម2 មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល៕