ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CMUX) ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ្វូតវ៉ែ ឯ.ក ដែលដឹកនាំដោយលោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារ ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធ និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ បាននាំយកប្រាក់ឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីជាសមាជិកសរុបចំនួន ១៥នាក់។
ក្នុងនោះរួមមាន៖
១. កម្មការិនីសម្រាលកូនចំនួន ០៩នាក់ ទទួលបាន ១២០,០០០ រៀល/ម្នាក់
២. កម្មករ-កម្មការិនីមានជំងឺចំនួន ០៥នាក់ ទទួលបាន ១២០,០០០ រៀល/ម្នាក់
៣. គ្រួសារកម្មករដែលទទួលមរណភាពចំនួន ០១នាក់ ទទួលបាន ២០០,០០០ រៀល
ថវិកាឧបត្ថម្ភសរុបនៅក្នុងឱកាសនោះមានចំនួន ១,៨៨០,០០០ រៀល។
តំណាងសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សមាជិក និងបានជូនពរដល់បងប្អូនកម្មករទាំងអស់ឱ្យមានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។


















