• English
  • ភាសាខ្មែរ
  • Chinese

លោក លី កុសល តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន ខាយ ណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក

កំពង់ឆ្នាំង៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក លី កុសល តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយ ណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានផ្ដល់ប្រាក់ឧបត្ថម្ភបានចំនួន ២៨០,០០០រៀលជូនសមាជិកសហជីពដូចជា៖

១ ឈ្មោះ ឈឿង ឡាយ ភេទប្រុស អត្តលេខ៣៦៧៩៣ ផ្នែកដេរ A១០ មូលហេតុ ឪពុកបានទទួលមរ

ណៈភាព ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៤០,០០០រៀល

ទី២ ឈ្មោះ ម៉ៅ ភាក់ ភេទស្រី អត្តលេខ៣៤៣៨៣ ផ្នែកដេរ B១ មូលហេតុ ម្ដាយបានទទួលមរណៈភាពទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៤០,០០០រៀល

ក្នុងឱកាសនោះ លោក លី កុសល សូមជូនបុណ្យកុសល្យដល់បងប្អូនសមាជិកសហជីព កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ខាយ ណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ទាំងអស់ទទួលយកបុណកុសល្យនេះឱ្យបានស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត