កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគង់ពិសី ខេត្ដកំពង់ស្ពឺ។បានរៃអង្គាសមូលនិធិថវិកាចំនួន៣៥៨,៥០០រៀលជូនដល់កម្មការនីម្នាក់ឈ្មោះ ព្រាប ស្រីនី ភេទស្រី អត្តលេខ២២០៤០៣៧ បម្រើការងារផ្នែកក្រុមទឹកថ្នាំ មូលហេតុដោយសារគាត់វះកាត់កំពុងសម្រាកព្យាបាលជំងឺបន្ថែមនៅផ្ទះ ក្នុងនោះរួមមាន៖
១. ថវិការរៃអង្គាសពីបងប្អូនកម្មករកម្មការនីមានចំនួន ២៣៨,៥០០រៀល
២. ថវិការគោលការសហជីពទទួលបានទឹកប្រាក់ចំនួន១២០,០០០រៀល
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពគ្រប់ៗគ្នា៕
.jpg)

.jpg)
.jpg)



