ភ្នំពេញ៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំប្រជុំគណៈកម្មាប្រតិបត្ដិសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅខែក្រោយ។
នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ បានប្រាប់ពីយុទ្ធសាស្រ្ដក្នុងការសម្របសម្រួលវិវាទតាមមូលដ្ឋាន និងកំណត់បញ្ហាដែលកើតឡើងឱ្យច្បាស់ ដើម្បីចូលរួមដោះស្រាយវិវាទនៅកន្លែងការងារ ធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មតាមគោលដៅ។ ឯកឧត្ដមក៏បានលើកឡើងបន្ថែមពីការពង្រឹង និងពង្រីកសមាជិកភាពតាមគោលដៅ ដោយអោយពិនិត្យមើលគោលដៅដែលមន្រ្ដីកាន់ និងធ្វើបច្ចុប្បន្នភាពប្រចាំខែ ដើម្បីរកកន្លែងចន្លោះខ្វះខាត និងចាត់វិធានការចុះពង្រឹង។
បន្ថែមពីនឹង ឯកឧត្ដម ក៏បានជម្រុញឱ្យមន្រ្ដីកាន់គោលដៅតាមមូលដ្ឋានធ្វើការសម្របសម្រួលជាមួយម្ចាស់សហគ្រាស ចរចារភាពជាតំណាងបំផុត និងចុះអនុសញ្ញារួម ដើម្បីជាប្រយោជន៍បងប្អូនកម្មករ៕