កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន១២០,៦០០រៀលជូនទៅសហមាជិកសហជីពម្នាក់ឈ្មោះ គល់ ផល្លី ភេទស្រី អត្តលេខZB 0026 បម្រើការងារផ្នែកដេរ1 មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដលឳ្យដងកាំបិត។ថវិការទាំងអស់បានមកពីកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក។
នាឱកាសនោះ លោក អ៊ុំ ភារះ និងក្រុមការងារតំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់សមាជិកទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕





