• English
  • ភាសាខ្មែរ
  • Chinese

លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានធ្វើការរៃអង្គាសប្រាក់ចំនួន ៣០០,០០០រៀល ជូនសមាជិកសហជីព២នាក់

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានរៃអង្គាសប្រាក់សរុបចំនួន ៣០០,០០០រៀល ជូនសមាជិកចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន១៥០,០០០រៀល ក្នុងនោះរួមមាន៖

១.​ ឈ្មោះ សាត រក្សា អត្តលេខ៣៣៧៩៤៨ ផ្នែកដេរA១០ មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។

២. ឈ្មោះ សុខ សាខន អត្តលេខ៣១៨១៦ មូលហេតុដោយសារម្ដាយរបស់គាត់បានទទួលមរណភាព។

ឆ្លៀតឱកាសនោះ លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕