កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន២៨២,០០០រៀលជូនដល់កម្មការិនីឈ្មោះឡៅ គឹមសាន្ត អត្តលេខÀ6.1075 មូលហេតុដោយសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ដៃ។ ថវិការទាំងអស់បានមកពីក្រុមហ៊ុនហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក
ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.កសូមអរគុណដល់បងប្អូនកម្មករកម្មការិនីនៃក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាត្រូវការផ្ទាល់ខ្លួនតាមកម្លាំងសទ្ធាជ្រះថ្លាដល់បងប្អូននិងសូមឳ្យបងប្អូនមានសុខភាពល្អនិងជួបតែសំណាងល្អគ្រប់ៗគ្នា៕




