ខេត្តតាកែវ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវីុ (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក តំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះប្រគល់ថវិកាឧបត្ថម្ភដែលបានមកពីការរៃអង្គាស ជូនដល់បងប្អូនកម្មករនិយោជិត ១ រូប ឈ្មោះ ហុិន សារ៉ា (អត្តលេខ ៧០២១៤ ផ្នែកវេចខ្ចប់)។
ការរៃអង្គាសថវិការក្សាមនុស្សធម៌នេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមជួយសម្រាលទុក្ខធុរៈ ដោយសារម្តាយរបស់គាត់កំពុងមានជំងឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថវិកាសរុបដែលបានប្រគល់ជូននាឱកាសនោះមានចំនួន ១៣៣,២០០ រៀល។
សកម្មភាពនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កម្មករ-និយោជិតប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-និយោជិតទាំងអស់ ដែលបានចូលរួមសហការ និងជួយរំលែកទុក្ខលំបាកជាមួយសហការី ហើយសូមជូនពរឱ្យបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងទទួលបានផលបុណ្យស្មើៗគ្នា។



