• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានឧបត្ថម្ភទឹកប្រាក់សរុបចំនួន២៧០,០០០រៀលជូនដល់បងប្អូនកម្មការនីចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន២៧០,០០០រៀលជូនបងប្អូនកម្មការនីចំនួន៣នាក់ដែលសម្រាលកូនចំនួន២នាក់និងរៀបអាពាពិពាហ៍ចំនួន១នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល។

នាឱកាសនោះលោក សែ ពុធ និងក្រុមការងារតំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមថ្លែងអំណរគុណដល់លោក​ លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពនិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត