• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥៤០,០០០រៀលជូនសមាជិក

 

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន ៤៥០,០០០រៀលជូនសមាជិកសហជីពចំនួន៦នាក់ដែលនៅក្នុងនោះមានសហមាជិកចំនួន២នាក់ដែលសម្រាលបុត្រ អ្នករៀបអពាពិពាហ៍ចំនួន៤នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមជិកសហជីពតែងតែជួយគាំទ្រដល់ក្រុមការងារសហជីពប្រចាំក្រុមហ៊ុននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត