
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជន ម៉ុង និង លោក បិច ពុទ្ធី តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គមានជ័យ ខេត្តកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៤៥០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់ដោយក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន ៩០,០០០រៀលក្នុងនោះរួមមាន៖
១ នឿន មិថុនា អត្តលេខ 02078 ក្រុម S5
២. ខេង ឌីណា អត្ថលេខ 00442 ក្រុម S1
៣. ខាំ សៀងហុង អត្តលេខ 02181 ក្រុម S13
៤. រ៉ុន ភារុំ អត្តលេខ 01523 ក្រុម S6
៥.ម៉ន គឹមហៀង អត្តលេខ 00418 ក្រុម CT


ឆ្លៀតឱកាសនោះ លោក ជន ម៉ុង និង លោក បិច ពុទ្ធី តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុម ប្រាយម៍ ស្ទីតធ៍ ឯ.ក ដែលតែងតែគាំទ្រដល់ក្រុមការងារសហជីពប្រចាំក្រុមហ៊ុន និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខ៕





