កណ្ដាល៖ នៅទី១៩ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា លោកស្រី ឆាវ ផល្លា ប្រធានសហជីព, លោក អូន ប៊ុនណា អនុប្រធាន និងលោក សុខ រ៉ូ លេខាធិការ បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៅក្រុមហ៊ុន ហូលលី វែល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ចំនួន ២រូប ដែលមានឈ្មោះ ១. ឈិន វាសនា ភេទស្រី អត្ដលេខ១០១០ ផ្នែកដេរ មូលហេតុសម្រាលកូន និង២. ម៉ាប់ ស្រីខួច ភេទស្រី អត្ដលេខ៣៣៨៤ ក្រុមពិនិត្យ មូលហេតុរៀបអាពាហ៍ពិពាហ៍ ក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៦០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ១២០,០០០រៀល៕