• English
  • ភាសាខ្មែរ
  • Chinese

លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ២០៨,០០០រៀល ជូនកម្មករម្នាក់

តាកែវ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវបានរៃអង្គាសថវិកាជូនកម្មករម្មាក់ឈ្មោះ លី ថាន់ អត្តលេខ៧០៤៧២ បម្រើការងារផ្នែកតុកាត់ មូលហេតុដោយសារម្តាយគាត់មានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយថវិកាប្រគល់ជូនគាត់មានចំនួន ២០៨០០០រៀល ។ ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក។

ឆ្លៀតឱកាសនោះ លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត