កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានភូមិគីររស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានពាំនាំថវិកាឧបត្ថម្ភជូនបងប្អូនកម្មករកម្មការិនីដែលរៀបអាពាហ៍ពិពាហ៍ និងសម្រាលកូន។ ១.សមាជិកដែលរៀបអាពាហ៍ពិពាហ៍មានចំនួន ៤នាក់
២.សមាជិកសម្រាលកូនមានចំនួន ៥នាក់
ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៩០,០០០រៀល។ សរុបថវិការឧបត្ថម្ភមានចំនួន ៨១០,០០០រៀល៕