កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក សែ ចិត មន្ត្រីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងក្រុមការងារសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាន ភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បាននាំយកប្រាក់ឧបត្ថម្ភជូនកម្មករកម្មការិនីដែលជាសមាជិកសហជីព ចំនួន ៥នាក់ ក្នុងនោះរួមមាន៖
១..អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន ២នាក់
២..សំរាលកូនចំនួន ៣នាក់
ដោយក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល។ សរុបថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល៕