កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន ៥៩២,៥០០រៀលជូនបងស្រីឈ្មោះហេត សុខអេង នៅក្រុមB6 អត្តលេខ24 05 66 មូលហេតុគាត់បានទទួលមរណភាពដោយសារជំងឺរោគាពាធ។ថវិការដែរបានរៃអង្គាសមានចំនួន៣៩២,៥០០រៀលនិងប្រាក់ឧបត្ថម្ភពីសហជីពកំលាំងចិត្តកម្មករកម្ពុជាមានចំនួន២០០,០០០រៀល។
ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕






