• English
  • ភាសាខ្មែរ
  • Chinese

លោក អឿន ណាត តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អឿន ណាត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកសហជីពដែលរៀបអាពាហ៍ពិពាហ៍ចំនួន៤នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ ប៉ាន់ លីដា អត្តលេខ៖១០៥៤ ផ្នែកដេរ

២.ឈ្មោះ ផេន ឡី អត្តលេខ៖១១៥៧ ផ្នែកបម្រុង

៣.ឈ្មោះសុខ ថាន អត្តលេខ១២៦៧ ផ្នែកដេរ

៤.ឈ្មោះ ទែ រ៉ាយុទ្ឋ អត្តលេខ១១១០ ផ្នែកដេរ

នាឱកាសនោះ លោក អឿន ណាត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត