• English
  • ភាសាខ្មែរ
  • Chinese

លោក ឌី សំបាន និងអ្នកស្រី ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានរៃអង្គាសប្រាក់ចំនួន១៤៣,០០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឌី សំបាន និងអ្នកស្រី ចាន់  ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៤៣,០០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះវ៉ាន់  សុវណ្ណ បម្រើការងារផ្នែកដេរ  ក្រុមA1 ដែលមានទុក្ខជាទម្ងន់ដោយសារប្ដីរបស់គាត់បានទទួលមរណភាព។ ថវិការឧបត្ថម្ភទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក។

នាឱកាសនោះ លោក ឌី សំបាន និងអ្នកស្រី ចាន់  ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕