• English
  • ភាសាខ្មែរ
  • Chinese

លោក ឌី សំបាន និងអ្នកស្រី ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨១,៨០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឌី សំបាន និងអ្នកស្រី​ ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨១,៨០០រៀល ជូនសមាជិកសហជីព២នាក់ ក្នុងនោះរួមមាន៖

១.ឈ្មោះ សូវ  ភារុណ អត្តលេខ AJ00700  ផ្នែកឃ្លាំង មូលហេតុជីតារបស់គាត់ទទួលមរណភាព ថវិកាដែលប្រគល់ជូនគាត់មានចំនួន៩២,៦០០ រៀល។

២.ឈ្មោះ ឃឹម សន អត្តលេខ AJ01469 ផ្នែកដេរ ក្រុមB3 មូលហេតុម្ដាយរបស់គាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ថវិកាដែលប្រគល់ជូនគាត់មានចំនួន ៨៩,២០០រៀល។

នាឱកាសនោះ លោក ឌី សំបាន និងអ្នកស្រី​ ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត