• English
  • ភាសាខ្មែរ
  • Chinese

លោក ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤៨០,០០០រៀលទៅកាន់សមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកកម្មករ-កម្មការិនីចំនួន ៨នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល ក្នុងនោះរួមមាន៖

១.អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន ៥ នាក់។

២.អ្នកសម្រាលកូនមានចំនួន ៣ នាក់។

ឆ្លៀតឱកាសនោះ លោក​ ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក សូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត