• English
  • ភាសាខ្មែរ
  • Chinese

សហជីពមូលដ្ឋានរោងចក្រ ស៊ីអិនឌឹហ្រ្គី នាំយកថវិកាឧបត្ថម្ភរបស់សហព័ន្ធ ជូនដល់កម្មការិនីចំនួន ៧នាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អឿន កុសល ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ស៊ីអិនឌឹហ្រ្គី ព្រមទាំងក្រុមការងារ បានពាំនាំថវិកាឧបត្ថម្ភទៅប្រគល់ជូនកម្មការិនីដែលទើបសម្រាលកូន និងរៀបអាពាហ៍ពិពាហ៍ សរុបចំនួន ៧នាក់។

នៅក្នុងការឧបត្ថម្ភនោះរួមមាន៖

  • ស្ត្រីសម្រាលកូន៖ ចំនួន ៦នាក់ (ទទួលបានថវិកាសរុប ៧២០,០០០ រៀល)
  • កម្មការិនីរៀបអាពាហ៍ពិពាហ៍៖ ចំនួន ១នាក់ (ទទួលបានថវិកា ១២០,០០០ រៀល)

សមាជិកម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន 120,000 រៀល ដែលសរុបជាទឹកប្រាក់រួមមានចំនួន 840,000 រៀល។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការរួមសុខរួមទុក្ខជាមួយបងប្អូនកម្មការិនីនៅក្នុងមហាគ្រួសារសហជីព។

អត្ថបទទាក់ទងដទៃទៀត