
កណ្ដាល៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានឧបត្ថម្ភទឹកប្រាក់ចូលរួមរំលែកទុក្ខចំនួន ២០០,០០០រៀលជូនក្រុមការងារឈ្មោះ ពែល សុខគីម ភេទប្រុស អនុប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន ខេន ផាក (ខេមបូឌា) ឯ.ក មូលហេតុដោយសារម្ដាយរបស់គាត់បានទទួលមរណភាពដោយជំងឺរោគាពាធ។
.jpg)

នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឺកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.កដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការនីទាំងអស់ដែរជាសមាជិកនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមទៅដល់ក្រុមគ្រួសារផងដែរ៕



