• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣០០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣០០,០០០រៀល ជូនសមាជិកចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ១០០,០០០រៀល​ ក្នុងនោះរួមមាន៖

១. ឈ្មោះ រិត ចាន់ណេត  អត្តលេខ1148 បម្រើការងារនៅផ្នែកQA មូលហេតុដោយសារគាត់រៀបអាពាហ៏ពិពាហ៏។

២. ឈ្មោះ ប៊ុន ចាន់ថា  អត្តលេខ00064  បម្រើការងារនៅផ្នែកដេរ មូលហេតុដោយសារគាត់រៀបអាពាហ៏ពិពាហ៏។

៣. ឈ្មោះ ម៉ូ ស្រីនាត  អត្តលេខ704  បម្រើការងារនៅផ្នែកអាយអ៊ី មូលហេតុដោយសារគាត់រៀបអាពាហ៏ពិពាហ៏។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត