• English
  • ភាសាខ្មែរ
  • Chinese

សហជីពចុះរៃអង្គាស និងប្រគល់ប្រាក់ឧបត្ថម្ភជូនកម្មករដែលមានកូនជួបគ្រោះថ្នាក់ចរាចរណ៍ នៃក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក

ខេត្តតាកែវ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក គឹម ទី ជាតំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ តំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះជួយរៃអង្គាស និងនាំយកថវិកាឧបត្ថម្ភជូនដល់កម្មករចំនួន ១រូប ឈ្មោះ អេង ថុន អត្តលេខ ៧០៦៧៨ ផ្នែកវេចខ្ចប់ ដោយសារកូនរបស់គាត់ជួបគ្រោះថ្នាកចរាចរណ៍របួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ថវិកាឧបត្ថម្ភដែលបានប្រគល់ជូនដល់គ្រួសារសមាជិកជួបទុក្ខលំបាកនេះមានចំនួន ១៣០,០០០ រៀល (មួយសែនបីម៉ឺនរៀល)។

តាងនាមឱ្យក្រុមការងារ លោក គឹម ទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ដែលបានជួយសហការ និងចូលរួមឧបត្ថម្ភ។ ជាមួយគ្នានេះ ក្រុមការងារក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ សំណាងល្អ និងបានបុណ្យកុសលគ្រប់ៗគ្នា។