• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣១០,៥០០រៀលជូនកម្មការនីចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣១០,៥០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះវង់ នាំឆីវ ភេទប្រុស អត្តលេខ២៦១៩០ បម្រើការងារផ្នែកគំរូPE(D&E) មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព

ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕

ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសព្វនឺងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីជួ​បតែសេចក្ដីសុខនឹងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕