• English
  • ភាសាខ្មែរ
  • Chinese

លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកសហជីព៨នាក់

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកចំនួន៨នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន ស្រ្តីមានផ្ទៃពោះចំនួន៤នាក់ អ្នករៀបអាពាហ៍ពិពាហ៍ចំនួន២នាក់ និងអ្នកសម្រាកព្យាបាលចំនួន២នាក់៖

១.​ ឈ្មោះ ស៊ុត សុធារី អត្តលេខ37786 ក្រុមB5

២. ឈ្មោះ ណែម សុខនាង អត្តលេខ35296 ក្រុមB6

៣. ឈ្មោះ ទិត ស្រីនី អត្តលេខ32630 ក្រុមA1

៤. ឈ្មោះ និល ឌីណា អត្តលេខ38753 ក្រុមB6

៥. ឈ្មោះ អ៊ន លីសារ អត្តលេខ36245 ក្រុមA6

៦. ឈ្មោះ រី​ មករា អត្តលេខ36141 ក្រុមB7

៧. ឈ្មោះ សល់ ចាន់ធឿន អត្តលេខ​36690 ក្រុមA4

៨. ឈ្មោះ ខេង ដាវី អត្តលេខ37453 ក្រុមA4

ឆ្លៀតឱកាសនោះ លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕