• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ១៧៥,៥០០រៀល ជូនកម្មករម្នាក់

តាកែវ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ១៧៥,៥០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះឃាម ស្រួន អត្តលេខ៧០៦១៥ បម្រើការងារផ្នែកប្រអប់ មូលហេតុដោយសារគាត់ត្រូវវះកាត់កំពុងសំរាកព្យាលបាលនៅមន្ទីរពេទ្យ។ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង  ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕