• English
  • ភាសាខ្មែរ
  • Chinese

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ និងអង់គ្លេស ថ្កោលទោសយ៉ាងខ្លាំងក្លាលើទាហានឈុតខ្មៅថៃមួយក្រុម

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ និងអង់គ្លេស ថ្កោលទោសយ៉ាងខ្លាំងក្លាលើទាហានឈុតខ្មៅថៃមួយក្រុម ដែលព្រួតគ្នាចាប់រំលោភនារីជាពលករខ្មែរវ័យក្មេងម្នាក់អាយុទើប១៨ឆ្នាំ។ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ស្នើឱ្យអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ រួមគ្នាបើកការស៊ើបអង្កេតលើអំពើដ៏គួរឱ្យស្អប់ខ្ពើមនេះ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ។ បន្ថែមពីនេះ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សុំឱ្យអង្គការអន្តរជាតិកំណត់អំពើរបស់ទាហានឈុតខ្មៅថៃនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

 

អត្ថបទទាក់ទងដទៃទៀត