• English
  • ភាសាខ្មែរ
  • Chinese

ទឹកចិត្តសាមគ្គី សហជីពមូលដ្ឋានរោងចក្រ អេ ជេ ថេក ស្ដាយ រៃអង្គាសថវិកាជួយកម្មករជួបទុក្ខលំបាក

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេក ស្ដាយ ឯ.ក ស្ថិតនៅផ្លូវ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង បានរៀបចំយុទ្ធនាការមនុស្សធម៌ចុះរៃអង្គាសថវិកា ដើម្បីជួយសង្គ្រោះបន្ទាន់ដល់កម្មករម្នាក់ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់។

សកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដោយមានការដឹកនាំផ្ទាល់ពី លោក ទិត សុភា និងលោក ឌី សំបាន។

ថវិកាដែលប្រមូលបានពីទឹកចិត្តសប្បុរសរបស់បងប្អូនកម្មករ-កម្មការិនីនៅក្នុងរោងចក្រផ្ទាល់ មានចំនួនសរុប ២២១,៥០០រៀល។ ថវិកាទាំងនេះត្រូវបាននាំយកជូនបងប្រុស អ៊ុក សុផល អត្តលេខ AJ00118 បម្រើការងារផ្នែកអ៊ុត ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺឈឺធ្ងន់នៅមន្ទីរពេទ្យ ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្នុងគ្រាអាសន្ន។

តំណាងសហជីពមូលដ្ឋាន លោក ទិត សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកម្មករទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមជួយគ្នា ក្នុងស្មារតី «ទឹកចិត្តកម្មករជួយកម្មករ» យ៉ាងពិតប្រាកដ។ សកម្មភាពនេះបានសបញ្ជាក់កាន់តែច្បាស់ពីតម្លៃនៃការរួបរួម និងការចែករំលែកសុខទុក្ខនៅក្នុងមហាគ្រួសារសហជីពតែមួយ៕