កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានរៃអង្គាសថវិកាសរុបចំនួន ៧៣៣,០០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ យ៉ន ចាន្នី ដែលមានអត្តលេខ៧៤១០ ជាប្រធានក្រុមដេរប្រចាំនូវក្រុម១០ មូលហេតុដោយសារស្វាមីរបស់គាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឪ្យបាត់បង់ជីវិត ។ ថវិកាដែលឧបត្ថម្ភជូនគាត់ក្នុងនោះរួមមាន៖
១.ការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.កចំនួន ៤៣៣,០០០រៀល។
២.ការឧបត្ថម្ភពីសំណាក់លោកថៅកែរោងចក្រចំនួន២០០,០០០រៀល។
៣.ការឧបត្ថម្ភពីលោក វិចិត្រប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចំនួន១០០,០០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក សូមមជួយរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕