កំពង់ស្ពឺ៖នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជាសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូត វែរ ឯ.ក បានពាំនាំនូវថវិកាឧបត្ថម្ភលើកទឹកចិត្ត ទៅប្រគល់ជូនដល់បងប្អូនកម្មការិនីជាសមាជិកសហជីព ដែលបានឆ្លងទន្លេ (សម្រាលកូន) រួចរាល់ ចំនួន ៥ នាក់។
ម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០ រៀល ដែលមានរាយនាម និងអត្តលេខដូចខាងក្រោម៖
១. ឈ្មោះ នីយ៉ា សារីយក្សឆាន់ (អត្តលេខ LR5121S)
២. ឈ្មោះ វឿន សាត (អត្តលេខ LR5022S)
៣. ឈ្មោះ អ៊ិល ផល (អត្តលេខ LR5875S)
៤. ឈ្មោះ ទូច សុផានី (អត្តលេខ LR3876D)
៥. ឈ្មោះ អុល សុខលី (អត្តលេខ LR3938L)
ទឹកប្រាក់សរុបរួម៖ ៤៥០,០០០ រៀល
ការឧបត្ថម្ភនេះ គឺជាការស្តែងឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការជួយសម្រាលបន្ទុក និងសួរសុខទុក្ខសមាជិកមហាគ្រួសារកម្មករនៅក្នុងគ្រាលំបាក។









