កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានរៃអង្គាសទឹកប្រាក់ចំនួន១១១,០០០រៀលជូនកម្មករម្នាក់ឈ្មោះមុំ ណាវី មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។ថវិការទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍។
នាឱកាសនោះលោក សែ ពុធ និងក្រុមការងារតំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែបរិច្ចាកថវិការផ្ទាល់ខ្លួននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា៕



