ខេត្តកណ្តាល៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោកស្រី សុខ ឡាំងអេង តំណាងសហជីពប្រចាំក្រុមហ៊ុន រិចស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក បាននាំយកថវិកាឧបត្ថម្ភចំនួន ៩០,០០0 រៀល ទៅប្រគល់ជូនបងប្រុស ហុង គឹមសេង អត្តលេខ QC-24382 ដែលជាសមាជិកសហជីពក្នុងឱកាសដ៏សិរីសួស្តីនៃពិធីរៀបអាពាហ៍ពិពាហ៍របស់លោក។ ដែលស្ថិតនៅភូមិតានូ ឃុំស្អាងតូច ស្រុកស្អាង ខេត្តកណ្តាល ក្នុងបរិយាកាសស្និទ្ធស្នាលនិងពោរពេញដោយទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង។
ជាទីបញ្ចប់ សូមជូនពរដល់ថ្នាក់ដឹកនាំ និងបងប្អូនកម្មករនិយោជិតទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបតែសេចក្តីសុខសុភមង្គលគ្រប់ៗគ្នា។

