កណ្ដាល៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣០០,០០០រៀល ជូនកម្មករ-កម្មការនីចំនួន៣នាក់ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល ក្នុងនោះរួមមាន៖
១.ឈ្មោះ ជុំ រស្មី ភេទស្រី អត្តលេខAS000688 ផ្នែកA8 មូលហេតុវះកាត់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល
២.ឈ្មោះ បន លីណា ភេទស្រី អត្តលេខAS001053 បម្រើការងារផ្នែកដេA7 មូលហេតុគាត់គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល
៣.ឈ្មោះ សេង ភត្រ្តា ភេទស្រី អត្តលេខAS001898 បម្រើការងារផ្នែកដេរA8 មូលហេតុវះកាត់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល។
នាឱកាសនោះ លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕




