• English
  • ភាសាខ្មែរ
  • Chinese
លោក ចឹក បូរិន អំពាវនាវពលករកម្ពុជាធ្វើការប្រទេសថៃ ត្រលប់មកធ្វើការនៅប្រទេសខ្លួនវិញ

លោក ចឹក បូរិន អំពាវនាវពលករកម្ពុជាធ្វើការប្រទេសថៃ ត្រលប់មកធ្វើការនៅប្រទេសខ្លួនវិញ

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ខេត្តកំពង់ស្ពឺ រួមជាមួយ លោកអភិបាលស្រុកបសេដ្ឋ ក្រុមការងារស្រុក-ឃុំ និង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ សរុប ១០០នាក់ ស្រី ៤២នាក់។ បន្ទាប់ពីកិច្ចសំណេះសំណាលសួរសុខទុក្ខរបស់អភិបាលស្រុករួចមក លោក ចឹក បូរិន ក្នុងនាមមន្ទីរជំនាញបានធ្វើការផ្សព្វផ្សាយពីឱកាសការងារនៅក្នុងខេត្តកំពង់ស្ពឺ ការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើន កិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាលជូនដល់ កម្មករនិយោជិត តាមរយៈ បសស និងការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ។   ក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីតំណាងរោងចក្រ សហគ្រាស ចំនួន ៥ ព្រមទាំងក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ប៉េង ហួត ចូលរួមផងដែរ។ រោងចក្រ សហគ្រាស និងក្រុមហ៊ុនសាងសង់លំនៅដ្ឋានខាងលើនេះ មានតម្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ហើយនៅជិតផ្ទះបងប្អូនទៀតផង ហើយរោងចក្រ សហគ្រាស ព្រមទាំងក្រុមហ៊ុនសាងសង់ខាងលើ បានជម្រាបជូនអំពីអត្ថប្រយោជន៍ផ្សេងៗ និងលក្ខខណ...

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ បានរៃអង្គាសប្រាក់ចំនួន ១៤៤,៣០០រៀល ជូនសមាជិកសហជីពម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ បានរៃអង្គាសប្រាក់ចំនួន ១៤៤,៣០០រៀល ជូនសមាជិកសហជីពម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសប្រាក់ចំនួន ១៤៤,៣០០រៀល ជូនសមាជិកម្នាក់ដោយមូលហេតុម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិកាឧបត្ថម្ភទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ។ ឆ្លៀតឱកាសនោះ តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ សូមថ្លែងអំណរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៥០,៥០០រៀល ជូនសមាជិកសហជីពម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៥០,៥០០រៀល ជូនសមាជិកសហជីពម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៥០,៥០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ហួត ម៉ុម អត្តលេខ1012ផ្នែកដេក្រុមបួន មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងម៉ោងមកបំពេញការងារ បណ្ដាលឪ្យមានរបួសស្នាមដាច់ម្រាមដៃមួយ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក។ នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុនអេនយូ (ខេមបូឌា) ប៊ែក ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕