• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ១៥០,៦០០រៀលជូនសមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន១៥០,៦០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ផល ណាឌី  អត្តលេខ00051 បម្រើការងារនៅផ្នែកតុកាត់  មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត