• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន១,៥៧៥,៦០០រៀលជូនកម្មការិនីម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១,៥៧៥,៦០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ថុន ពេជ អត្តលេខ១០០៩៥ ផ្នែកខ្សែទឹកហូB1 មូលហេតុគាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់រួមមាន៖

១.ការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កចំនួន៧៦៥,៦០០រៀល។

២.ការឧបត្ថម្ភពីក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.កចំនួន​២០០,០០០រៀល។

៣.ការឧបត្ថម្ភពីសហជីពទឹកចិត្តស្រ្ដីកម្ពុជាចំនួន ២០០,០០០រៀល។

៤.ប្រាក់ខែចុងក្រោយរបស់គាត់ចំនួន១០២,៥ដុល្លា។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក  និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត