កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចូលរួមបុណ្យសពកម្មករដែលជាសមាជិក ឈ្មោះ ដន វ៉ាន់ឌន ភេទប្រុស អត្តលេខ២៩៧២២ ផ្នែកដេរក្រុមD៨ មូលហេតុធ្វើអត្តឃាតខ្លួនឯងរហូតដល់បាត់បង់ជីវិត ស្ថិតនៅភូមិចេក ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត។ បច្ច័យដែលជូនគ្រួសារសពមានចំនួន ១,៥៥៦,៣០០រៀល ក្នុងនោះរួមមាន៖
១ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលជាបច្ច័យចំនួន ៤០០,០០០រៀល
២ នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចូលជាបច្ច័យចំនួន ៤០០,០០០រៀល
៣ ប្រាក់បានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ចូលរួមជាបច្ច័យចំនួន ៣៥៦,៦០០រៀល
និងទី៤ ប្រាក់ខែចុងក្រោយដែលនៅសល់មានចំនួន ៣៩៩,៧០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោក សែ ចិត និងក្រុមការងារ តំណាងលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងបួងសួងវិញ្ញានក្ខន្តប្អូន ដន វ៉ាន់ឌន ទៅកាន់សុគតិភព ព្រមទាំងថ្លែងអំណរគុណដល់លោកប្រធានសហព័ន្ធសហជីព លោកនាយកក្រុមហ៊ុន និងបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុនទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕